ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

កម្មការិនីម្នាក់ប៊ិះស្លាប់ដោយសារមន្ទីរសម្រាកព្យាបាលនិង សម្ភព មូលមិត្

ភ្នំពេញ៖ កម្មការិនីប៊ិះអស់ជីវិតដោយសារការធ្វេសប្រហែសពីសំណាក់លោកគ្រូពេទ្យដែលបំរើការងារនៅមន្ទីរសម្រាកព្យាបាលនិង សម្ភព មូលមិត្ត ដោយយោងតាមសម្តីគ្រួសារកម្មការិនីបានឲ្យដឹងថាកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២០ ប្រពន្ធគាត់មានអាការៈក្តៅខ្លួនអស់កម្លាំងហើយចេញស្នាមអុចក្រហមពេញដៃជើងគាត់ក៍ជូនប្រពន្ធទៅពិនិត្យព្យាបាលនៅមន្ទីរសម្រាក និងសម្ភព មូលមិត្ត ក្រោយទៅដល់មន្ទីរសម្រាកព្យាបាល និង សម្ភព មូលមិត្ត គាត់ក៍បានប្រាប់ពីអាការៈប្រពន្ធហើយបានបង្ហាញកាត បសស ខាងបុក្គលិកមន្ទីរសម្រាកនិង សម្ភព មូលមិត្ត ក៍នាំគាត់ទៅពិនិត្យមើលជំងឺហើយក៍ចេញថ្នាំពេទ្យឲ្យអ្នកជំងឺញាំឲ្យទៀងទាត់ដោយបញ្ជាក់ប្រាប់ថាអ្នកជំងឺ កើតស្អូចទៅផ្ទះសម្រាកពីថ្ងៃទៅជាហើយ។

ក្រោយចេញពីមន្ទីរសម្រាកព្យាបាល និង សម្ភព មូលមិត្ត នៅថ្ងៃដដែលទី ១០,០១,២០២០ អ្នកជំងឺនៅតែមិនបានធូស្បើយដោយសម្រាកនៅបន្ទប់ជួលរហូតដល់យប់ថ្ងៃទី១១ខែមករាឆ្នាំ២០២០ស្ត្រីកម្មការិនីមានអាការៈកាន់តែមិនស្រួលដោយមានកំដៅក្តៅខ្លួនខ្លាំងទៅៗទឹកមុខស្លេកស្លាំងនិយាយមិនចង់រួច ប្តីឃើញប្រពន្ធមានសភាពមិនស្រួលក៍ប្រញ៉ាប់ដឹកប្រពន្ធតាមម៉ូតូទៅមន្ទីរពេទ្យឯកជនក្បែផ្ទះភ្លាម។

ក្រោយដឹកប្រពន្ធដល់មន្ទីរពេទ្យក្បែផ្ទះលោកគ្រូពេទ្យក៍ចាប់ផ្តើមវាស់កំដៅនិងយកឈាមទៅពិនិត្យក៍រកឃើញជំងឺរបស់ស្ត្រីកម្មការិនី គាត់មានជំងឺគ្រុនឈាម សំណាងហើយដែលមកមន្ទីរពេទ្យក្បែរផ្ទះទាន់បើសិនទុកនៅតែមួយយប់ទៀតច្បាស់ជាអាចមានបញ្ហារហូតដល់អាយុជីវិតមិនខាន។

ប្រភពពីស្វាមីស្ត្រីរងគ្រោះដដែលបានប្រាប់បន្តថា មន្ទីរសម្រាកព្យាបាល និង សម្ពភ មូលមិត្ត មានអាសយដ្ឋាន អាគារលេខ ៦៧,៦៩ ផ្លូវលេខ ៤២៤ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាចុងក្រោយស្វាមីស្ត្រីរងគ្រោះបានស្នើសំដល់គ្រប់មន្ទីរពេទ្យដែលសហការជាមួយ បសស ជាពិសេសមន្ទីសម្រាកព្យាបាល និង សម្ពភ មូលមិត្ត មេតាយកចិត្តទុកដាក់ជាមួយអ្នកជំងឺផងកំយកអាយុជីវិតមនុស្សមកលេងសើចបែបនេះព្រោះអាយុជីវិតមនុស្សមិនអាចទិញឬលក់ដូរតាមទីផ្សារបានទេ។crnnews

Filed in: ជីវិតនិងសុខភាព, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com