លិខិតស្រាយបំភ្លឺ របស់ រដ្ឋបាលសង្កាត់បារុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល សូមគោរពជម្រាបជូនសម្ដេច ទ្រង់ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា និងប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះមានបណ្ដាញអង្គភាពជាច្រើនបានចុះផ្សាយនៅលើបណ្ដាញសង្គម តាមការញុះញង់ របស់ លោក រស់ សារ៉េម បានចុះផ្សាយ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤
ដែលមានខ្លឹមសារថា÷ លោករស់សារ៉េមសម្ដែងការមិនពេញចិត្តចំពោះលោកអែមទីចៅសង្កាត់បារុងដែលបានរារាំងមន្ត្រីសុរិយោដីមិនឲ្យចុះវាស់វែង។ធ្វើប្លង់កម្មសិទ្ធិរបស់គាត់។
រដ្ឋបាលសង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល សូមបកស្រាយដែលមានខ្លឹមសារទាំងស្រុងខាងក្រោមដូចតទៅ ។