ទាន់ហេតុការណ៍
មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត - កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនជាង ៩គីឡូក្រាម - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង - តេីលោក សេងគន្ធ នឹងលោកអ៊ុកប៉ូនីន បានដឹងដែរឬទេ? ចំពោះទីតាំងបេីកល្បែងសុីសងនៅមូលដ្ឋានរបស់ខ្លួន។ - ប្រទេសបូលីវី ប្រកាសអាសន្នជាតិ ដោយសារភ្លើងឆេះព្រៃឆាប់ឆេះខ្លាំង
0

កម្លាំងនគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ នាំគ្រឿងញៀនឆ្លងដែន តាមច្រកទ្វារអន្តរជាតិ នៅខេត្ដស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ជាព្រំដែនកម្ពុជា-ឡាវ ធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ខណៈត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រទះឃើញម្សៅពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តក្រុងចំណុះ ៤៥កៅអីពាក់ស្លាកលេខឡាវ 7979ដឹកអ្នកដំណើរ ពីប្រទេសឡាវ មកប្រទេសកម្ពុជា ០១ គ្រឿងត្រូវបានរកឃើញមានផ្ទុកម្សៅពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ។

ថ្នាំញៀនទាំងនោះរួមមាន ២៧ដុំធំ ជាប្រភេទពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី), ១០ដុំធំ ជាប្រភេទម្សៅសង្ស័យ ជាសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងពណ៌សថ្លា ១កញ្ចប់តូច។ ក្នុងការត្រួតពិនិត្យនេះដែរ ក៏បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ផងដែរ។

ក្រោយពីមានការសង្ស័យប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត។

ពាក់ព័ន្ធករណីខាងលើនេះ ចំនួនសរុបប៉ុន្មាននោះ នៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ដោយរង់ចាំបន្តនីតិវិធីធ្វើតេស្តរកសារធាតុញៀន និងថ្លឹងទម្ងន់សុទ្ធទើបច្បាស់លាស់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com