ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

កាស៊ីណូដុះស្លែ មួយកន្លែង មាន​ ជល់មាន់​ យូគី​ អាប៉ោងជាដេីម​ បេីកលេងរាប់សិបឆ្នាំមកហេីយ​ សមត្ថកិច្ច​ខេត្តកំពត​ មិនហ៊ានបង្ក្រាប

ខេត្តកំពត​ ៖​ កាសុីណូមិនមានឈ្មោះមួយកន្លែង​ នៅក្បែរច្រកទ្វេរភាគី កម្ពុជា-វៀតណាម “តន់ហន់” ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តពកំពត បើកលេងល្បែងយ៉ាងរលូន​ ជាយូរណាស់មកហេីយ​ ដែលក្នុងនោះមាន​ សង្វៀនមាន់ យូគី អាប៉ោង និងល្បែងម៉ាសុីនជាដេីម​ តែគ្មានសមត្ថកិច្ចជំនាញណាមួយ​ ចុះបង្ក្រាបឡេីយ។

ប្រភពពីប្រជាពលរដ្ឋ​ បានឲ្យដឹងថា​ កាស៊ីណូមួយនេះ បេីកលេងរាប់សិបឆ្នាំមកហេីយ​ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហេីយអ្នកញៀនល្បែងទាំងនោះ​ មកពីទីជិត​ ទីឆ្ងាយ​ ដេីម្បីមកលេងល្បែងជល់មាន់ យូគី អាប៉ោង ក្នុងកាស៊ីណូខាងលេី។

តាមប្រភពពីប្រជាពលរដ្ឋខ្លះ​ បានលេីកឡេីងជាមតិថា​ កាសុីណូខាងលើនេះ​ ប្រហែលជាគ្មានច្បាប់នោះទេ​ បានជាមិនលើកស្លាកយីហោអោយបានត្រឹមត្រូវ ហើយខ្លះទៀតថា ទោះកាសុីណូនេះមានច្បាប់ក៏ដោយ ក៏មិនមែនច្បាប់អោយបើកសង្វៀនមាន់ យូគី អាប៉ោងនោះដែរ ហើយអ្នកចូលលេងជាជនជាតិខ្មែរនោះទេ។

ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ បានលេីកឡេីងថា​ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះទីតាំងកាស៊ីណូខាងលេី​ ព្រោះវាអាចបង្កជា​ អសន្តិសុខ​ គ្មានសុវត្ថិភាព​ ក្នុងការរស់នៅ​ ហេីយក៏អាចកេីតមានអំពេីហិង្សា​ ចោរកម្មជាដេីម។ ពលរដ្ឋ​ បានចោទជាសំនួរថា​ មូលហេតុអ្វី​ បានជាអាជ្ញាធរមានសមត្ថកិច្ច​ មិនហ៊ានបង្ក្រាបកាស៊ីណូគ្មានយីហោមួយនេះ​ ឬខ្លាចអំណាចម្ចាស់កាស៊ីណូ​ ឬមួយមានហេតុផលផ្សេង?

ប្រជាពលរដ្ឋ​ សូមសំណូមពរ​ដល់ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត​ ជាពិសេសលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ មេត្តាដាក់កម្លាំង​ ចុះត្រួតពិនិត្យ​ និងមានវិធានការ​ ចំពោះទីតាំងកាស៊ីណូដុះស្លែ​ គ្មានស្លាកយីហោមួយនេះផង៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com