ទាន់ហេតុការណ៍
ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត - កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនជាង ៩គីឡូក្រាម
0

ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ

ឧត្តរមានជ័យ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកូនអូរមួយ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៣រសៀល នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ដោយយោងតាមកំណត់ហេតុរបស់កម្លាំងជំនាញប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ បានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះ អូន អាន អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ស្ត្រីរងគ្រោះស្លាប់ដោយករណីប្លន់សម្លាប់ ដោយនារីរងគ្រោះបានបាត់បង់នូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E 3388 ទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង និងថវិការប្រហែល១លានរៀល បន្ទាប់ពីជនដៃដល់ធ្វើសកម្មភាពប្លន់សម្លាប់បានសម្រេច ជនដៃដល់ក៍បានរត់គេចខ្លួនបាត់ដោយសុវត្ថភាព ។

លុះព្រឹកនាថ្ងៃទី១៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានស្រាវជ្រាវដឹងថា ជនដៃដល់កំពុងសំងំគេចខ្លួននៅក្នុងខេត្តកំពុងធំ ។ ដោយមានការចង្អុលបង្ហាញពី

លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោកលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្នងការខេត្តឧត្តរមានជ័យ និងស្នងការស្រាវជ្រាវ បង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាទាំងពីរខេត្ត ទើបឈានដល់ការចាប់ខ្លួនជនដៃដល់បានសម្រេច ព្រមទាំងវត្ថុតាងរបស់ជនរងគ្រោះ មានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ហើយកំពុងបញ្ជូនមកទីបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តរទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់

គួរបញ្ជាក់ថា ជនដៃដល់ខាងលើឈ្មោះ សេង ឃាតភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com