ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោក ទ្បុង ប៊ុនធឿន បេីកភ្លេីងខៀវ អោយម្ចាស់ ទីតាំងសង្វៀនជល់មាន់ អាប៉ោង ចាក់ភ្នាល់លុយ រាប់មុឺនដុល្លារ

ខេត្តព្រៃវែង÷ ទីតាំង សង្វៀនជល់មាន់ និងអាប៉ោងបៀរមួយកន្លែង បចបច្ចុប្បន្នកំពុងដំណើរតែ
ការបើកលេងយ៉ាងគគ្រឹក គគ្រេង ក្នុងទឹកដីស្រុកពារាំងខេត្ត ព្រៃវែង ស្ថិតនៅវាលកប់ខ្មោច ក្នុងចំការស្វាយក្រោយផ្ទះចាស់របស់លោកឈ្មោះអឿន នៅតារាងបាលផ្ទះថ្មីឈ្មោះអឿនដដែល ស្ថិតនៅភូមិគ្រោះឃុំព្រែកព្នៅខេត្តព្រៃវែង ។

ប្រភពបានបន្តថា . ប្រជពលរដ្ឋរស់ នៅជិតខាង នោះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានមនុស្ស ចេញចូលមកលេង ច្រេីន មានទាំងម៉ូតូ និងរថយន្ត រាប់សិបគ្រឿងឯនោះ។
ប្រភព ដដែល បន្ត ទៀតថា ពលរដ្ឋដែលរស់នៅជិតកន្លែងទីតាំង ខាងលេី នេះ មាន សង្វៀន មាន់ និងអាប៉ោងនោះបានឲ្យយើងដឹងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹជាច្រេីន គ្រឿង បានដឹក មាន់ចូលទៅតាមផ្លូវលំដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ និង អាប៉ោង ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំនុចទាំង៣ខាងលើនៅពេលគេចាញ់ឈ្នះម្តងៗ ។ ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះជាអ្នកមានជំនាញរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្ត ។

បើយោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនមាន់ អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរ មានមេការម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិទមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោងម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជា​ឆ្នាំងបាយ​លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង ឡើងថ្មី នឹងសមត្ថកិច្ចក្នុងខេត្តព្រៃវែង ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យ ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ អភិបាលនៃគណ:អភិបាលខេត្ត និងលោកស្នងការខេត្តព្រៃវែង គួរចាត់វិធានការលើលោក ឡុង ប៊ុនធឿន អធិការ ដែលកំពុងបើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង បើកលេងនៅចំណុច​ ÷ ទី១ វាលកប់ខ្មោច ទី២ ចំការស្វាយក្រោយផ្ទះឈ្មោះអឿនចាស់និងទី៣ តារាងបាលផ្ទះឈ្មោះអឿនស្ថិតក្នុងភូមិគ្រួស ឃុំព្រែកព្នៅ ស្រុក ពារាំង ។

ពលរដ្ឋបន្តថា ប្រសិនបើជា​លោកស្នងការ មេបញ្ជាការនឹងចៅហ្វាយខេត្តព្រៃវែងពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ពីជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ ៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com