ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មានករណី:ស្ត្រីជាសន្តិសុខម្នាក់ មិនដឹងមានវិបត្តិអ្វីបានលោតសម្លាប់ខ្លួនពីអគារជាន់ទី៣ ស្លាប់ចោលកូនតូចៗ២នាក់ឲ្យនៅកំព្រា

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ ដោយជ្រើសយកការសម្លាប់ខ្លួនលោតទម្លាក់ខ្លួនពីលើអគារ ចោលប្រុសកូនតូចៗ២នាក់ឲ្យនៅកំព្រាម្តាយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់បុរីជីបម៉ុង តាមបណ្តោយផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីដែលស្លាប់នេះមានឈ្មោះ សូ ស្រីល័ក្ខ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរសន្តិសុខបុរីជីបម៉ុង (ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ) ។

មុនពេលកើតហេតុកាលពីថ្ងៃទី១៧ ខែកុម្ភៈ វេលាម៉ោង១២ ជនរងគ្រោះមានទំនាស់ជាមួយបុគ្គលិកអនាម័យស្រីរបស់ក្រុមហ៊ុនបុរីជីបម៉ុង ទើបឈ្មោះ កែវ រតនា ជាអនុប្រធានសន្តិសុខ បានណែនាំសពឲ្យប្តូរគោលដៅយាមថ្មី កុំឲ្យមានទំនាស់ឈ្លោះគ្នាទៀត។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែជនរងគ្រោះបានឡើងទៅលើធ្នឹមអគារហាត់ប្រាណ កម្ពស់៣ជាន់ដែលកំពុងសាងសង់ក្នុងបុរី ហើយលោតចុះមកក្រោមបោកក្បាលនឹងផ្លូវបេតុងបណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសាកសពដល់ទីតាំងកើតហេតុ ដោយបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយការធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន។

អ្វីដែលកម្សត់ទៅទៀតនោះ ការស្លាប់របស់ស្ត្រីខាងលើនេះ បានបន្សល់ទុកកូនប្រុសតូចៗចំនួន២នាក់ ឲ្យនៅកំព្រា។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com