ភ្នំពេញ៖ ល្បែងស៊ីសងចាក់តាមInternet បើកយ៉ាងគគ្រឹកគគ្រេង មិនរំខានទៅដល់អាជ្ញាធរសោះឡើយល្បែងអ៊ីនធឺណិតមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ271 ក្នុងសង្កាត់បឹងទំពន់ទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យប្រជាពលរដ្នរស់នៅទាំងមានការភ័យខ្លាចជាងជំងឺកូរូណាវិរុសcovin19ទៅទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ តែងតែដាក់បញ្ជាឲ្យមន្ត្រីតាមបណ្ដាលខណ្ឌទាំងអស់ធ្វើយ៉ាងណាទប់ស្កាត់នូវល្បែងស៊ីសងគ្រប់ប្រភេទតែងតែកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់ផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងខាងលើនេះសង្ស័យថាមានការចែកចាយនិងជួញដូរគ្រឿងញៀននៅខាងក្នុងផងដែរ។ ពីព្រោះទីតាំងនេះមានក្មេងទំនើងចេញចូលចេញចូលទាំងថ្ងៃទាំងយប់បង្ករអោយមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនពលរដ្ឋរស់នៅក្បែរនោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំសង្ឃឹមថាលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងមានវិធានការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។