ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សម្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេីនឹងសម្ថកិច្ចខេត្តកណ្តាលសហការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួច យកលុយផ្ទះវីងផ្ទេរប្រាក់។

ភ្នំពេញ÷ កាលពីថ្ងៃទី  ២៣   ខែ   មេសា   ឆ្នាំ  ២០២០   វេលាម៉ោង១៨.០០នាទី     នៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១    ភូមិ  ព្រែកតាគង់  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ    រាជធានីភ្នំពេញកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលមានឈ្មោះ

១-ជនសង្ស័យឈ្មោះ ប៊ុន  ធី  ភេទប្រុស   អាយុ ២៩ ឆ្នាំ   ជនជាតិ  ខ្មែរ   ទីលំនៅ និង  មុខរបរ  មិនពិតប្រាកដ  ។
២-ឈ្មោះ ខុត  ប៊ុនធឿន   ភេទប្រុស   អាយុ ៣០ ឆ្នាំ   ជនជាតិ  ខ្មែរ   ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ សឡា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ   មុខរបរ  មិនពិតប្រាកដ  ។

ពីបទលួច យកលុយផ្ទះវីងផ្ទេរប្រាក់  កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨.០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ១ សង្កាត់ស្វាយរលំ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។

ជនរងគ្រោះឈ្មោះ ម៉ិច សីហា  ភេទប្រុស  អាយុ ១៧  ឆ្នាំ ជនជាតិ  ខ្មែរ   ទីលំនៅចំណុចកើតហេតុខាងលើ  មុខរបរ បើកវីងផ្ទេរប្រាក់ ។
បន្ទាប់ពីកើតហតុជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យខាងលើដែលធ្វើសកម្មភាពបន្លំលួចយកលុយ(នៅផ្ទះរបស់ខ្លួន) តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានឃើញស្គាល់ភិនភាគជនសង្ស័យទាំង០២នាក់ដែលឧស្សាហ៍ចេញ.ចូល ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ  លុះមកដល់ថ្ងៃទី  ២៣  ខែ មេសា  ឆ្នាំ  ២០២០   វេលាម៉ោង១៨.០០នាទី ស្រាប់តែឃើញ

ជនសង្ស័យទាំង០២នាក់ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន  កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១    ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។

ចំពោះជនសង្ស័យទាំង០២នាក់ឈ្មោះប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន បានប្រគល់ឲ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com