ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ៣៥គ្រួសារដែលរស់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាសារជាថ្មីបញ្ហាដីធ្លីដែលមានទំនាស់រាំរ៉ៃអស់ជាង២០ឆ្នាំមកហើយដោយពួកគាត់បានលើកឡើងថា កាលពីជាង២០ឆ្នាំមុនលោក សុខ ប៉ាង មេបញ្ជាការមូលដ្ឋានកងការពារអាកាសលេខ៩១ បានមកសំខ្ចីដីពីពលរដ្ឋប្រមាណជាង១០ហិកតាដើម្បីធ្វើជាមូលដ្ឋានទ័ពក្នុងកិច្ចការពារជាតិ។
ប្រភពពីពលរដ្ឋបានបញ្ជាក់ថាដីដែលពួកគាត់ព្រមឲ្យកងកម្លាំងការពារជាតិខ្ចីនេះគឺពួកគាត់ចូលរួមចំណែកជួយបានមួយផ្នែកក្នុងការៗពារទឹកដីផង។ តែអ្វីដែលធ្វើឲ្យពួកគាត់ហួសចិត្តហ្នឹងខឹងមិនអាចទ្រាំមបានគឺដីប្រមាណជាង១០ហិកតាដែលសាងសង់ធ្វើមូលដ្ឋានកងការពារអាកាសលេខ៩១នេះ វាប្រែខ្លាយទៅជាដីរបស់ក្រុមហ៊ុនឯកជន ហើយបានសាងសង់ផ្ទះល្វែងលក់ជាបន្តបន្ទាប់។ ជាពិសេសនោះ គឺលោក សុខ ប៉ាង មេបញ្ជាការមូលដ្ឋានកងការពារអាកាសលេខ៩១ បានហុមព័ទ្ធយកដីមួយចំនួនធំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំណែកពលរដ្ឋបានត្រឹមអង្គុយយំ។
គួរំលឹកផងដែរ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ហ៊ុន ម៉ាណែត បានចុះមកជួបប្រជាពលរដ្ឋទាំង៣៥គ្រួសារដែលរស់នៅភូមិសង្កាត់ខាងលើ ហ្នឹងធ្វើការដោះស្រាយជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ដោយឯកឧត្តម ហ៊ុន ម៉ាណែត បានរកតំណោះស្រាយហ្នឹងមាន ៣ លក្ខខណ្ឌ ៖
ទី១, ត្រូវខ្វៀលដីមូលដ្ឋានកងការពារអាកាសជូនពលរដ្ឋ
ទី២, ដោះដូរដីកន្លែងផ្សេងដែលមានតម្លៃប្រហាក់ប្រហែលជូនពលរដ្ឋ
ទី៣, និងវាយតម្លៃទីផ្សារប្រគល់ជាថវិការជូនពលរដ្ឋតាមហាងឆេងដី
ក្រោយធ្វើការសម្របសម្រួលដ៍ឆ្លាតវៃរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋទាំងអស់សម្តែងនៅអារម្ភសប្បាយចិត្តហើយព្រមទទួលយកនៅនយោបាយឈ្នះឈ្នះទាំងអស់គ្នា ។
ក្រោយធ្វើការសម្របសម្រួល ឯកឧត្ដម ហ៊ុន ម៉ាណែត បានប្រគល់ការងារមួយនេះជូនទៅមន្ត្រីថ្នាក់ក្រោមធ្វើការដោះស្រាយបន្ត នៅលក្ខខណ្ឌដែលព្រមព្រាងគ្នា តែផ្ទុយទៅវិញប្រជាពលរដ្ឋមិនបានទទួលនៅតំណោះស្រាយទេ ស្រាប់តែឃើញមានរថយន្តដឹកដីមកចាក់លើដីដែលកុំពុងមានទំនាស់នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩ដែលជាហេតុធ្វើឲ្យពួកគាត់មានចិត្តខឹងនិងចុះទៅហាមឃាត់មិនអនុញាតឲ្យចាក់ដីបន្តនោះទេ។
ប្រភពពីពលរដ្ឋម្នាក់ក្នុងចំណោម៣៥គ្រួសារបានលើកឡើងថាមានគេប្រាប់គាត់ថាដីដែលកុំពុងចាក់លុបនេះគឺលោក សុខ ប៉ាង មេបញ្ជាការមូលដ្ឋានកងការពារអាកាសលេខ៩១ បានលក់ឲ្យឈ្មួញហើយក្នុងតម្លៃ ២លានដុល្លាអាមេរិក។
ជុំវិញនៃហេតុការណ៍ខាងលើនេះនៅព្រឹកថ្ងៃខែឆ្នាំដដែល លោក ខាត់ សុផារី វ សេនីយ៍ឯក បានចេញមុខបកស្រាយចំពោះមុខប្រជាពលរដ្ឋថាលោកមានឋានៈតូចមិនបានដឹងរឿងនេះទេហើយរឿងចាក់ដីនេះគឺជាបញ្ជារថ្នាក់លើ លោក ខាត់ សុផារី បានបញ្ជាក់បន្ថែមថា ដីដែលចាក់នេះគឺចាក់បំពេញដីនិងតំរង់ដីបន្ទាយមូលដ្ឋានកងការពារអាកាសឲ្យត្រង់មិនបានចាក់បំពេញដើម្បីលក់ដូចការចោទប្រកាន់របស់ពលរដ្ឋនោះដែរ ៕