ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ចុះដឹកនាំកិច្ចប្រជុំបន្ទាន់ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩និងមណ្ឌលចត្តាឡីស័កនស្រុកកោះធំ

ខេត្តកណ្ដាល៖ បន្ទាប់ពីបានរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៦នេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន៖ កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។ ហើយចំពោះកាស៊ីណូ ទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ជាងនេះទៅទៀត បុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តឱ្យបាន នៅពេលកំពុងធ្វើចត្តឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីគាត់ពេលកំពុងធ្វើចត្តាឡីស័ក នឹងបានធ្វើការចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ។

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី១៦  ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៣១៩នាក់ យកសំណាកបាន ១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន ១២១១៩នាក់ មានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន ៣នាក់។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com