ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឆ្លងចន្តរអគ្គិសនីឆេះផ្ទះ(មករា)លក់តេឡេកូម សបបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្នុងស្ទេីតែទាំងស្រុង

រាជធានីភ្នំពេញ៖​ ផ្ទះលក់ តេឡេកូម សប យីហោ មករា ត្រូវបានអគ្គិភ័យឆាបឆេះ​ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនាំគ្នាជួយអន្តរាគមន៍​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៧និង១៥នាទីល្ងាច​ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់ តេឡេកូម​ ន៊ប ផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ផ្ទះលក់ តេឡេកូម សប យីហោ មករា នោះមានឈ្មោះ សៀន សេរីរតនា ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ មុខរបរ​ អាជីវករ​លក់​ វិទ្យុ​ទាក់ទង​ ស្នាក់នៅផ្ទះកើតហេតុផ្ទះលេខ៥០ ផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានប្រាប់បន្តថា​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត​ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

លោកវរសេនីយ៍ឯក​ បានបន្តទៀតថា​​ ចំពោះមូលហេតុកើតឡើង​ដោយអគ្គិភ័យនេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានបណ្តាលឲ្យរងការខូចខាតស្ទេីតែទាំងស្រុងផ្ទះជាន់ផ្ទាល់ដី, រួមទាំងសម្ភារៈឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង ដោយនៅក្នុងប្រតិបត្តិការនេះ​ គឺកម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ១៩គ្រឿង ក្នុងនោះរួមមានរថយន្តការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ ចំនួន​ ១២គ្រឿង,​ រថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង,​ រថយន្ត​ OCIC ទីក្រុងកោះពេជ្រ​ ចំនួន​ ២គ្រឿង​,​ រថយន្ត​ផ្សារទំនេីបអូឡាំព្យា ចំនួន​ ២គ្រឿង,​ រថយន្តក្រុមហ៊ុន​ ស្រាបៀរ​ កម្ពុជា​ ចំនួន​ ១គ្រឿង​ និងប្រើប្រាស់ទឹកអស់​ ១៥០គូប​ ទើបរលត់ជាស្ថាពរ រយៈពេលជាង១ម៉ោង ផលលំបាកនៃការជួយបាញ់ពន្លត់ឲ្យបានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងផ្ទះជាគ្រឿងជ័រ និងទីតាំងក្នុងផ្ទះចង្អៀត៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com