ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

វិស័យអចលនទ្រព្យអាចនិងធ្លាក់ចុះបើនៅតែកើតមានក្រុមហ៊ុនដែលលក់ដីខ្យល់បែបនេះ?

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២មានពលរដ្ឋ៣៥នាក់នាំគ្នាមកឈតវ៉ាទាមទាប្រាក់ដែលពួកគាត់បានទិញដីឡូត៍បង់រំលួសពីក្រុមហ៊ុនឈ្មោះ ប៊ីអេច អចលនទ្រព្យ ដែលស្ថិតនៅខាងកើតផ្សារទំនើបអុីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់អស់ជំនឿជឿជាក់ទៅលើការសន្យាពីម្ចាស់ក្រុនហ៊ុន ប៊ីអេច អចលនទ្រព្យ។

ជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា មុនពួកខ្ញុំសម្រេចចិត្តទិញលក់ដីឡូត៍បង់រំលួសជាមួយក្រុមហ៊ុន  ប៊ីអេច អចលនទ្រព្យ គឺដោយសារតែលោកស្រី ពិន សៀរ៉ាវី មានអាយុ៤២ឆ្នាំមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៩៤៦ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានជូនពួកខ្ញុំទៅមើលទីតាំងដីដែលស្ថិតនៅភូមិ សំបួរ ឃុំ ជើងរាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយបានធ្វើបទបង្ហាញពីសក្ដានុពលនឹងការអភិវឌ្ឍន៍គម្រោងដីឡូត៍យ៉ាងល្អឥតខ្ចោះឆោះ ហើយក៍បានបង្ហាញឯកសារកម្មសិទ្ធដីឡូត៍ដែលបានពុះលក់ទើបធ្វើឲ្យពួកខ្ញុំជឿជាក់ក៍បាននាំគ្នាបង់ប្រាក់ទៅតាមកិច្ចសន្យារបស់ក្រុមហ៊ុនដែលមានអ្នកខ្លះបង់ចាប់ពី $1000ទៅ $2000  និងអ្នកខ្លះទៀតបង់រំលួសក្នុងមួយឡូត៍ចាប់ពី $146ឡើង  ទៅតាមទីតាំងដីល្អឬដីកែង ។

បន្ទាប់ពីពួកគាត់បង់ប្រាក់បាន ៥០ទៅ៧០ភាគរយស្រាប់តែលិចឭដំណឹងថាក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ យកប្លង់ទៅបញ្ចាំរហូតលក់ដីឲ្យទៅអ្នកដ៏ទៃបាត់រហូតមានការដកហូតបង្គោលឡូត៍ចេញអស់ ពួកគាត់ក៍បាននាំគ្នាទៅដល់ស្នាក់ការក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ដើម្បីដោះស្រាយគ្នា ។

យោងតាមពលរដ្ឋដែលបានទិញដីឡូត៍ខាងលើបានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ឈ្មោះ ពិន សៀរ៉ាវី ក៍បានចេញមុខដោះស្រាយថាមិនអីទេដោយសារតែមានបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដីមិនបាត់ទៅណាទេក្រោយមកលោកស្រី ពិន សៀរ៉ាវី បានបញ្ជារឲ្យ បុក្គលិកទូរសព្ទទៅពួកគាត់ឲ្យបង់ប្រាក់តាមការកំណត់បើមិនដូចឆ្នោះទេប្រយ៉ាត់ក្រុមហ៊ុនដកហូតយកដីវិញ។

ពួកគាត់បន្តរថាពួកខ្ញុំបានចំណាកស្រុកមកពីគ្រប់ទិសទីខ្លះធ្វើការសំណង់ ខ្លះទៀតជាអ្នកអានាម័យ ខ្លះលក់ លៀសហាល និងរត់ម៉ូតូកង់បីជាដើម (ល) ពួកខ្ញុំសង្ឃឹមថានឹងបានដីមួយឡូត៍ពីកម្លាំងញើសឈាមហើយថ្ងៃអនាគត់ក្រែងមានលទ្ធភាពអាចសង់ផ្ទះតូចមួយគ្រាន់បានរស់នៅមានទ្រនំនិងគេ តែជាអកុសលបែជាមកទិញចំដីខ្យល់បែបនេះ។

លោកស្រី ពិន សៀរ៉ាវី  បានកុហក់ពួកខ្ញុំម្តងហើយម្តងទៀតដោយសន្យាថា និង ប្រគល់ប្រាក់ជូនពួកខ្ញុំវិញ តែលោកស្រី ពិន សៀរ៉ាវី មិនគោរពសន្យារហូត រុះផ្លាកយីហោក្រុមហ៊ុនរត់កិច្ចនិងប្លុកលេខទូរសព្ទពួកខ្ញុំពេលដែលហៅទូរសព្ទទៅ។

អង្គភាពសារព័ត៌មានយើងខ្ញុំបានព្យាយាមហៅទូរសព្ទទៅលេខដែលបានដាក់ជាប់និងផ្លាកក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ជាច្រើនខ្សែតែមិនអាចទាក់ទងបាននោះទេ
ពលរដ្ឋដែលមកឈរតវ៉ានៅមុខក្រុមហ៊ុនបានសំណូមពរដល់អជ្ញាធរគ្រុបជាន់ថ្នាក់មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ និង ចាត់វិធានការផ្លូវច្បាប់ចំពោះលោកស្រី ពិន សៀរ៉ាវី ម្ចាស់ក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ទៅតាមផ្លូវច្បាប់ផងចុះ។

អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសំណាក់ក្រុមហ៊ុនខាងលើ និង ភាគគីដែលពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការសូមអរគុណ។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com