ខេត្តតាកែវ៖ នៅវេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ មានគ្នាប្រហែលប្រមាណ ១០នាក់ បានធ្វេីសកម្មភាពចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចទាំង នោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។
ប្រភពប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានរស្មីនាគមាសយើងអោយដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។
នៅវេលាម៉ោង 1:52 នាទីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2022 អង្គភាពយើងខ្ញុំ បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរសព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញថា ពិតជាមានករណីសមត្ថកិច្ចចុះទៅផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។
ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។
មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង?
អង្គភាពយើង កំពុងតែព្យាយាម ទំនាក់ ទំនងទៅស្ថាប័នតុលាការ ខេត្តតាកែវ ដើម្បីសួរព័ត៌មានលំអិតទាក់ទិននឹងរឿងនេះ?៕
ប្រភពពី÷រស្មីនាគមាស