ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

យុវជនវ័យ31ឆ្នាំ​ម្នាក់ ត្រូវបានថៅកែហាងផឹកស៊ី[ពន្លឺជាប់ចិត្ត]​ វ៉ៃ​ ច្របាច់ក​ និងគំរាមបាញ់សម្លាប់ចោល

តាខ្មៅ​ ៖​ ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ ត្រូវបានជនរងគ្រោះអះអាងថា​ បានប្រេីអំពេីហិង្សា​លេីរូបរាងកាយ បង្ករបួសស្នាម​ ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាល​គំរាមថានឹងបាញ់សម្លាប់ចោល។ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ កេីតហេតុនៅវេលាម៉ោង​ 08:00នាទីយប់​ ថ្ងៃទី​ 17​ ខែ​ មករា​ ឆ្នាំ​ 2023​ នៅភូមិ​ថ្មី2​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

យុវជនវ័យ​ 31ឆ្នាំមួយរូបរស់នៅក្រុងតាខ្មៅបានថ្លែងប្រាប់អ្នកសារព័ត៌មានពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា​ និងប្រមាថអាយុជីវិត​ យ៉ាងដូច្នេះថា​ “កេីតឡេីងនៅម៉ោង​ 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង​”ពន្លឺជាប់ចិត្ត”ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត”បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត”​ ពេលនោះស្រាប់តែមានម្ចាស់ហាង”ពន្លឺជាប់ចិត្ត”គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ​ ដកសោម៉ូតូខ្ញុំ​ និងមិនឱ្យខ្ញុំទៅណាទេ​ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត​ ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប​ ការដោះស្រាយនោះទេ​,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ​ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់​ ហេីយបានខឹងខ្ញុំ​ ហេីយបានក្រៀក​ ក​ ខ្ញុំចូលក្នុងហាងរបស់គាត់​ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ​ រួចនិយាយថា”​បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់​ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ​ ម្ចាស់ហាង​ ពន្លឺជាប់ចិត្ត​ នោះ​ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត​ ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។”

តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា​,ថៅកែហាង​ “ពន្លឺជាប់ចិត្ត”មានឈ្មោះ​ ឌឿន​ ចាន់ដារ៉ា​ មានតួនាទីជាប៉ូលីសស័ក្ដិ4​ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ និងមានលោកវរសេនីយ៍ឯក​ ស៊ឹម​ ប៊ុតបណ្ឌិត​ នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន​ ជាមេកេីយ។

ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4​,ឌឿន​ ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់​ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត​ និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី​ ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។

មិនមែនជាលេីកទី1​នោះទេ ដែលហាង​ “ពន្លឺជាប់ចិត្ត”​ មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់​ ពន្លឺជាប់ចិត្ត​ ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ​ និងបានឃាត់ខ្លួនម៉ែយ៉ែម​ និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ​ និងមន្ត្រីនគរបាលផងដែរ។

ងាកមកពាក់ព័ន្ធករណីផ្លូវច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា​,នៅក្នុង​ មាត្រា​31​ ចែងថា​ ៖

មន្រ្តីនគរបាលកម្ពុជាត្រូវហាមឃាត់ជាដាច់ខាត:

១.យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២.យកឥទ្ធិពល​ និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រេីដេីម្បីទាញយកផលប្រយោជន៍អ្វីមួយ​ ឬដេីម្បីសំឡុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ។
៣.ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូររបស់នគរបាលជាតិកម្ពុជា។
៤.ចូលជាសមាជិកនៃ​ក្រុមប្រឹក្សាភិបាល​ ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់​ ឬដោយប្រយោល​។
​ ចំពោះមុខរបរណាដែលត្រូវបានអនុញ្ញាតិ​ និង​ មុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិកម្ពុជា​ ហេីយដែលត្រូវបានហាមឃាត់នោះ​ នឹងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។

ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន​ ចាន់ដារ៉ា​ ដែលបានបង្កអំពេីហិង្សា​,គំរាមកំហែង​, បង្ខាំងមនុស្ស​ ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល,តេីលោក​ឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ?

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com