រាជធានីភ្នំពេញ៖ អតិថិជនមួយនាក់ទៀតហើយដែលបានបង្ហាញឯកសារផ្ទះមួយមានប្លង់២ត្រួតគ្នាបន្ទាប់ពីគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ លោក ឡាងលីកូ បានឲ្យដឹងថាកាលពីអំឡុងឆ្នាំ២០២០ នាសម័យជំងឺកូវីឌ១៩ លោកបានប្រមូលប្រាក់ដែលបានសន្សំយកមកទិញផ្ទះមួយល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានឈ្មោះ គង់ អៀងពៅ ជាអ្នកទទួលប្រាក់ពីខ្ញុំ៣ដំណាក់កាល សរុប $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) តាមរយៈកុងនាគារអេសុីលីដា ហើយក្រុមហ៊ុនត្រូវផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមកឈ្មោះខ្ញុំ ។
លោក ឡាង លីកូ បានឲ្យដឹងទៀតថាបន្ទាប់ពីលោកទទួលបានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០២០ ផ្ទះលេខ ១៨៨A កាត់ពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧A ខាងត្បូងទល់នឹង១៨៩A ខាងកើតទល់ផ្លូវ ខាងលិចទល់នឹង ១៦០A
ផ្ទះទិញហើយមិនទាន់បានរស់នៅរកសុីអីស្រួលបួលផងស្រាប់តែមានប្លង់មកមួយទៀតឈ្មោះ ឈឺន សរ ជាម្ចាស់កម្មសិទ្ធហើយបានផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៥០៤៤/១៩ ផ្ទេទៅឲ្យឈ្មោះ ចេង យោង ផ្ទះលេខ ១៨៨អា ដូចផ្ទះខ្ញុំដែរ ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧អា ខាងត្បូង១៨៩អា ខាងកើតទល់ផ្លូវ ខាងលិចទល់នឹង ច្រកឌឿងហែម ។
ក្រោយលោក ឡាង លីកូ បានឃើញប្លង់ផ្ទះរបស់ខ្លួនមិនប្រកតីដែលផ្ទះមួយមានប្លង់ត្រួតសុីគ្នាបែបនេះលោកក៍បានទៅរកមេធាវីដើម្បីរៀបឯកសារដាក់ស្នើទៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយស្រាវជ្រាវស្វែងរកការពិត។
ក្រុមការងារសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅសួរលោក ចេង យោង លោកសុំមិនឆ្លើយតបព្រោះរឿងគាត់កំពុងដំណើរការនៅតុលាការហើយ។
ក្រុមការងារសារព័ត៌មានបានទាក់ទងទៅសួរលោក គង់ អៀងពៅ ប្អូនប្រុសបង្កើតម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលជាអ្នកទទួលប្រាក់ពីលោក ឡាង លីកូ ចំនួន $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) លោកឆ្លើយថាមិនដឹងរឿងនឹងទេព្រោះលោកបានឈប់ពីក្រុមហ៊ុនយូរហើយ ចំណែកលោកស្រី គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះលោកស្រីព្យាយាមស្នើសុំមិនទាន់ឲ្យចេញផ្សាយរង់ចាំការដោះស្រាយគ្នាសិនហើយលោកស្រីព្យាយាមណាត់ក្រុមការងារសារព័ត៌មានទៅជួបដើម្បីបង្ហាញឯកសារ អង្គភាពសារព័ត៌មានក៍បានអនុញ្ញាតឲ្យលោកស្រីម្ចាស់ក្រុមហ៊ុនមកជួបនឹងបង្ហាញឯកសារនៅស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN ដែលស្ថិតនៅខណ្ឌកំបូល ។
នៅវេលាម៉ោង០៩:១៥នាទីព្រឹកថ្ងៃអាទិត្យទី១០ខែកញ្ញាឆ្នាំ២០២៣លោកស្រី គង់ យ៉ាងធី លោកជាសុភក្ត្រ័ លោកគង់អៀងពៅ លោកស្រីសោមណាវី មេភូមិ៦បានមកស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN មានគ្នា៤នាក់ នឹងបង្ហាញឯកសារជូនលោក ប៉ក់ ចំរ៉ុង ហៅពូឃ្លោក ចាងហ្វាង CRNnews មើលបាន តែហាមថត ដែលមានដីការពីតុលាការសម្រេច និរាករណ៍ ផ្ទះលេខ១៨៨អា ចោលហើយដែលមានឈ្មោះ ចេងយោង។
លោកស្រី គង់ យ៉ាងធី នៅតែទទូចស្នើសុំកុំឲ្យផ្សាយពីភាពមិនប្រកតីរបស់ក្រុមហ៊ុនលោកស្រីបន្តទៀត
តែទោះជាយ៉ាងណាខាងលោក ឡាង លីកូ មិនព្រមទេនូវតែស្នើសុំឲ្យស្ថាប័ណ្ណសារព័ត៌មានក្នុងស្រុកមេត្តាជួយចុះផ្សាយបន្តគ្នាផងនិងស្នើសុំឲ្យអជ្ញាធរខណ្ឌពោធិ៍សែនជ័យមេត្តាជួយដោះស្រាយទៅតាមផ្លូវច្បាប់ កុំឲ្យមានអ្នកដែលមានប្រាក់ទិញផ្ទះហើយបែរជាជួបរឿងដូចគាត់
ផ្ទះមួយមានប្លង់ត្រួតសុីគ្នារហូតដល់ទៅ២បែបនេះ។១០.០៩.២០២៣