ខេត្តព្រៃវែង÷ ទីតាំង សង្វៀនជល់មាន់ និងអាប៉ោងបៀរមួយកន្លែង បចបច្ចុប្បន្នកំពុងដំណើរតែ
ការបើកលេងយ៉ាងគគ្រឹក គគ្រេង ក្នុងទឹកដីស្រុកពារាំងខេត្ត ព្រៃវែង ស្ថិតនៅវាលកប់ខ្មោច ក្នុងចំការស្វាយក្រោយផ្ទះចាស់របស់លោកឈ្មោះអឿន នៅតារាងបាលផ្ទះថ្មីឈ្មោះអឿនដដែល ស្ថិតនៅភូមិគ្រោះឃុំព្រែកព្នៅខេត្តព្រៃវែង ។
ប្រភពបានបន្តថា . ប្រជពលរដ្ឋរស់ នៅជិតខាង នោះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានមនុស្ស ចេញចូលមកលេង ច្រេីន មានទាំងម៉ូតូ និងរថយន្ត រាប់សិបគ្រឿងឯនោះ។
ប្រភព ដដែល បន្ត ទៀតថា ពលរដ្ឋដែលរស់នៅជិតកន្លែងទីតាំង ខាងលេី នេះ មាន សង្វៀន មាន់ និងអាប៉ោងនោះបានឲ្យយើងដឹងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹជាច្រេីន គ្រឿង បានដឹក មាន់ចូលទៅតាមផ្លូវលំដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ និង អាប៉ោង ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំនុចទាំង៣ខាងលើនៅពេលគេចាញ់ឈ្នះម្តងៗ ។ ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះជាអ្នកមានជំនាញរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្ត ។
បើយោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនមាន់ អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរ មានមេការម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិទមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។
សូមបញ្ជាក់ថា ក្នុងការភ្នាល់ជល់មាន់អាប៉ោងម្ដងៗមានអ្នកឈ្នះចាញ់អស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ ហើយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយនេះទេ ខណៈគេសង្ស័យថាល្បែងភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជាឆ្នាំងបាយលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង ឡើងថ្មី នឹងសមត្ថកិច្ចក្នុងខេត្តព្រៃវែង ទើបរក្សាភាពស្ងៀមស្ងាត់បើកដៃទុកឲ្យល្បែងភ្នាល់មួយនេះកើតឡើងយ៉ាងអនាធិបតេយ្យ ។
ដូច្នេះប្រជាពលរដ្ឋក៏ដូចជាមហាជន បានសូមអំពាវនាវយ៉ាងទទូចឲ្យ អភិបាលនៃគណ:អភិបាលខេត្ត និងលោកស្នងការខេត្តព្រៃវែង គួរចាត់វិធានការលើលោក ឡុង ប៊ុនធឿន អធិការ ដែលកំពុងបើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង បើកលេងនៅចំណុច ÷ ទី១ វាលកប់ខ្មោច ទី២ ចំការស្វាយក្រោយផ្ទះឈ្មោះអឿនចាស់និងទី៣ តារាងបាលផ្ទះឈ្មោះអឿនស្ថិតក្នុងភូមិគ្រួស ឃុំព្រែកព្នៅ ស្រុក ពារាំង ។
ពលរដ្ឋបន្តថា ប្រសិនបើជាលោកស្នងការ មេបញ្ជាការនឹងចៅហ្វាយខេត្តព្រៃវែងពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទេនោះ គឺត្រូវតែហ៊ានបង្ហាញពីជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ ៕crnnews